Header Ads

test

កាន់តែក្តៅ! មហាជនទាមទារអោយពេជ្រ ថៃ បង្ហាញសៀវភៅគ្រួសារ និងសំបុត្រកំណើត ដើម្បីបំបាត់ការសង្ស័យអាយុពិតរបស់ពេជ្រ ថៃ….

បន្ទាប់ពី មានលេចចេញព័ត៌មានថា ការពិត ពេជ្រ ថៃ មិនមែនមានអាយុ១២ឆ្នាំ ដូចការប្រកាសក្នុងកម្មវិធីប្រលងទេ គឺគេមានអាយុ១៥ ឈានចូល១៦ឆ្នាំ គឺស្មើនឹងមនុស្សវ័យជំទង់ ឬពេញកំលោះទៅហើយ គ្រាន់តែគេមានជំងឺក្រិន មើលទៅរាងតូចល្អិតតែប៉ុណ្ណោះ ធ្វើឲ្យបណ្ដាសារព័ត៌មាន ក្នុងស្រុកជាច្រើនបានចុះផ្សាយយ៉ាងព្រោងព្រាត ។

ហេតុនេះហើយបើតាមមតិមហាជនចង់ទាមទារអោយហង្សមាស គ្រួសារពេជ្រ ថៃ និងពេជ្រ ថៃខ្លួនឯងផ្ទាល់បញ្ចេញសំបុត្រកំណើត និង សៀវភៅគ្រួសារដើម្បីបញ្ចាក់ពីអាយុពិតរបស់ខ្លួន ព្រោះទង្វើបែបនេះវាងាយស្រួលណាស់បើសិនពេជ្រ ថៃពិតជាមានអាយុ១២ឆ្នាំមែន ផ្ទុយមកវិញបើសិនជាពុំបង្ហាញទេ ការបែកធ្លាយព័ត៏មានបែបនេះនៅតែបន្តគ្មានថ្ងៃចប់ ឬអាចនិយាយបានថាពេជ្រ ថៃពិតជាមានអាយុដូចដែលព័ត៏មានបែកធ្លាយជាក់ជាមិនខាន។ ព្រោះមានតែសំបុត្រកំណើត និងសៀវភៅគ្រួសារទេដែលអាចបញ្ចាក់ពីអាយុពិតរបស់ពេជ្រ ថៃបាន។

គួរបញ្ចាក់ផងដែរថា៖ ព័ត៌មាននេះខាងលើទាក់ទងនឹងអាយុរបស់ប្អូន ដ្បិតតែមិនទាន់មាន​បុគ្គល​ណាម្នាក់ចេញមុខបញ្ជាក់ច្បាស់ តែបើតាមព័ត៌មានពីអ្នកភូមិ ជ្រៃ១ ឃុំជ្រៃ ស្រុក មោងឫស្សី ខេត្តបាត់ដំបង ទីដែល ពេជ្រ ថៃ រស់នៅ​បានធ្លាយថា ពេជ្រ ថៃ មានជំងឺក្រិន ហើយគេរៀនដល់ថ្នាក់ទី៧ ចូលទី០៨ហើយ។ រីឯរឿងមួយទៀតគឺក្មេងៗដែលមានអាយុ១៥ឆ្នាំ សុទ្ធតែកើតក្រោយ ពេជ្រ ថៃ ទាំងអស់ ហើយមូលហេតុដែល គេបន្ថយអាយុត្រឹម១២ឆ្នាំ​ ព្រោះក្លាយខុសលក្ខត្តិកៈកម្មវិធី The Voice kids Cambodia។








អានបន្ត៖ អុញនោះ! បែកធ្លាយរឿងពិតហើយ ពេជ្រ ថៃ មិនមែនអាយុ១២ឆ្នាំ បើមិនជឿចុចមើលរូបស្នាមជ្រួញជាច្រើនកន្លែងបញ្ចាក់យ៉ាងច្បាស់ថា ពេជ្រ ថៃជា…
ក្រោយបែកធ្លាយព័ត៏មានជាច្រើនទាក់ទងនឹងអាយុពិតរបស់ពេជ្រ ថៃ ប្រាកដជាបានជ្រាបហើយថា កាលពីម្សិលមិញនេះ មានការ លេចព័ត៌មានថា ពេជ្រ ថៃ ដែលជាបេក្ខភាព The Voice Kids មិនមែនអាយុ១២ឆ្នាំ ស្រាប់តែ មៃ សុគន្ធ ដែលជាតារាចម្រៀងម្នាក់ តែងមានមុខបញ្ចេញគំនិតគ្រប់រឿងនោះ បានស្នើឲ្យពេជ្រ ថៃ ពិនិត្យ DNA។
ជាការពិតណាស់ ក្រោយពីការធ្លាយដំណឹងទាំងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ទន្ទឹងចាំនូវចម្លើយដែលចេញពីមាត់ពេជ្រ ថៃ ជាក្មេងដែលគេធ្លាប់ថាមានអាយុ១២ឆ្នាំនោះ អាយុពិត១៦ឆ្នាំ ស្មើនឹងអាយុមនុស្សវ័យជំទង់ មែនឫក៏យ៉ាងណា។

ក្នុងនោះលោកបានលើកឡើង ដោយស្នើសុំរឿងគណៈកម្មការថា៖ «វាដូចជាអយុត្តិធម៌ខ្លាំងណាស់សំរាប់ក្មេងៗដែលចូលរួមប្រលងហើយមានអាយុពិត បើពេជ្រ ថៃ មិនមែនជាក្មេងអាយុ១២ឆ្នាំ បើតាមការសង្កេតអត្តចរិត និងកាយវិការសមតែជាមនុស្សពេញវ័យ16ឆ្នាំរឺក្រោមនឹងតិចតួច (មនុស្សក្រិនដូចនាយក្រិន) បើគួរពុំគួរសូមសំនូមពរអោយគណៈកម្មការ The Voice Kid world ធ្វើការពិនិត្យទៅលើDNA សរីរាង្គនិងធ្មេញរបស់ពេជ្រ ថៃ ប្រហែលជាបានដឹងខ្លះពីអាយុពិតរបស់ម្ចាស់ពាន»។

ប៉ុន្តែបើយោងតាមព័ត៏មានដទៃទៀត បានបញ្ចាក់ថាមានអ្នករស់នៅក្បែរភូមិរបស់ពេជ្រ ថៃ បានប្រាប់ថា ក្មេងនេះមិនមែននៅតូចទេ ព្រោះកូនៗរបស់ពួកគាត់កើតក្រោយ ពេជ្រ ថៃ សុទ្ធតែធំអស់ហើយ ប៉ុន្តែគេសង្កេតឃើញថា ពេជ្រ ថៃនៅតែតូចដដែរ(ប្រហែល ពេជ្រ ថៃ ក្រិនក៏ថាបាន) ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នហង្សមាស មិនទាន់ចេញសេចក្តីបញ្ចាក់ពីអាយុពិតរបស់ពេជ្រ ថៃ ឡើយ ដូច្នេះសូមរងចាំទស្សនាភាគបន្ត៕








No comments