រឿងរ៉ាវដ៏ក្តៅគគុកទាំង ៥យ៉ាង ពី Miss Earth 2017 និងមូលហេតុ ដែលនាងក្លាយជាម្ចាស់គ្រងមកុដ!
ហ្វីលីពីន៖ ទីបំផុតពានរង្វាន់មកុដនៃការប្រកួត Miss Earth 2017
បានធ្លាក់ទៅលើបវរកញ្ញានាង Karen Ibasco ដែលជាបវរកញ្ញារបស់ប្រទេសហ្វីលីពីន
ជាម្ចាស់ផ្ទះផ្ទាល់តែម្តង។
Miss Earth 2017 បានធ្លាក់ទៅលើបវរកញ្ញានាង Karen Ibasco
ប៉ុន្តែក្រោយពេលទទួលបានគ្រងជាម្ចាស់ជ័យលាភីក្នុងចំណោមបវរកញ្ញាមកពីប្រទេសទាំង ៨៤ ផ្សេងទៀតមកពីជុំវិញពិភពលោក នាង Karen Ibasco ក៏បានរងនូវការរិះគន់យ៉ាងចាស់ដៃពីមហាជន ជាពិសេសគឺអ្នកលេងបណ្តាញសង្គមជាច្រើននាក់ថាសម្រស់នាងមិនស្រស់ស្អាតសមជាម្ចាស់ពានរង្វាន់នេះនោះទេ។
នាង Karen Ibasco ក៏បានរងនូវការរិះគន់យ៉ាងចាស់ដៃពីមហាជន ចុះប្រិយមិត្តចង់ដឹងទេថា
ម្ចាស់គ្រងមកុដ Miss Earth ឆ្នាំ ២០១៧ នេះមានប្រវត្តិយ៉ាងណាខ្លះនោះ
យើងមកមើលរឿងរ៉ាវដ៏ក្តៅគគុកទាំង ៥ យ៉ាងរបស់នាង ដូចខាងក្រោម៖ ១) នាងជាបវរកញ្ញាហ្វីលីពីនទី ៤ ដែលបានគ្រងតំណែងជា Miss Earth៖
បន្ទាប់ពីនាង Karen Ibasco បានពាក់មកុដជាបវរកញ្ញាផែនដីឆ្នាំ២០១៧
នេះនាងក៏បានក្លាយទៅជាបវរកញ្ញាទី៤ របស់ហ្វីលីពីន ដែលបានឈ្នះពានរង្វាន់។
ដោយមានបវរកញ្ញាហ្វីលីពីន៣រូបផ្សេងទៀត ដែលបានក្លាយជាម្ចាស់ពានរង្វាន់ Miss
Earth ដូចគ្នារួមមាន បវរកញ្ញា Karla Henry ឆ្នាំ ២០០៨ បវរកញ្ញា Jamie
Herrel ក្នុងឆ្នាំ ២០១៤ និងបវរកញ្ញា Angelia Ong ក្នុងឆ្នាំ ២០១៥ កន្លងទៅ។
ទាំងនេះហើយដែលបានធ្វើឱ្យហ្វីលីពីនបានក្លាយទៅជាប្រទេសម្ចាស់មកុដច្រើនជាងគេ
នៅក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។
នាងជាបវរកញ្ញាហ្វីលីពីនទី ៤ ដែលបានគ្រងតំណែងជា Miss Earth ២) មុខនាទីការងារ និងទស្សនៈស្តីពីពិភពលោក៖
នាង Karen Ibasco បានបញ្ចប់ការសិក្សាផ្នែករូបវិទ្យា។
នាពេលបច្ចុប្បន្ននាងធ្វើការជាគ្រូបង្រៀននៅសកលវិទ្យាល័យមួយ
ហើយអ្វីដែលនាងយកចិត្តទុកដាក់
និងតម្លៃបំផុតនោះគឺការធ្វើឱ្យមានថាមពលប្រចាំថ្ងៃនៅក្នុងជិវិតមនុស្សលោក។
នាងបាននិយាយថា ក្នុងនាមជាអ្នករូបវិទូ
នាងយល់អំពីការប្រើថាមពលនៅក្នុងជីវិតប្រចាំថ្ងៃ
នោះហើយជាមូលហេតុដែលនាងយកចិត្តទុកដាក់លើបរិស្ថាន
ហើយទទូចឱ្យមានការគាំទ្រទៅលើការអភិរក្សបរិស្ថាន។ នេះគឺជាមូលហេតុមួយ
ដែលគេជ្រើសរើសនាង។
នាងធ្វើការជាគ្រូបង្រៀននៅសកលវិទ្យាល័យមួយ
ហើយអ្វីដែលនាងយកចិត្តទុកដាក់
និងតម្លៃបំផុតនោះគឺការធ្វើឱ្យមានថាមពលប្រចាំថ្ងៃនៅក្នុងជិវិតមនុស្សលោក ៣) ការតស៊ូប្រកួតប្រជែងក្នុងកម្មវិធី Miss Earth Philippines៖
មុនពេលចូលប្រកួតក្នុងកម្មវិធី Miss Earth Philippines នាង Karen
ធ្លាប់ប្រលងក្នុងកម្មវិធីបវរកញ្ញារបស់ហ្វីលីពីនជាច្រើន
ដោយធ្លាប់បានឈ្នះការប្រលងបវរកញ្ញា Miss Shape Philippines កាលពីឆ្នាំ ២០១៥
និងបានចូលរួមប្រកួតក្នុងកម្មវិធី Miss Binibining Pilipinas នៅឆ្នាំ ២០១៦
ផងដែរ។
នាងធ្លាប់បានឈ្នះការប្រលងបវរកញ្ញា Miss Shape Philippines កាលពីឆ្នាំ ២០១៥
បានចូលរួមប្រកួតក្នុងកម្មវិធី Miss Binibining Pilipinas នៅឆ្នាំ ២០១៦ ផងដែរ ៤) នាងមិនចាប់អារម្មណ៍ការងារជាអ្នកសិល្បៈទេ៖
នៅប្រទេសហ្វីលីពីនមានតារាម៉ូដែល និងតារាសម្តែងល្បីៗជាច្រើន
ដែលសុទ្ធតែបានកើតចេញពីការប្រកួតបវរកញ្ញា ប៉ុន្តែនោះមិនមែនជាអ្វីដែល Karen
ប្រាថ្នានោះទេ។ នាងគ្រាន់តែចង់ក្លាយទៅជាពិធីការិនីម្នាក់ប៉ុណ្ណោះ។
នាងគ្រាន់តែចង់ក្លាយទៅជាពិធីការិនីម្នាក់ប៉ុណ្ណោះ ៥) នាងជាមនុស្សឆ្លាតនៅក្នុងការប្រើប្រព័ន្ធផ្សព្វផ្សាយ៖ នាង
Karen Ibasco យល់ដឹងច្រើនពីរឿងសង្គមអនឡាញ
ដោយនាងបានប្រើប្រព័ន្ធផ្សព្វផ្សាយបង្ហាញអំពើល្អរបស់ខ្លួនជានិច្ច។
រួមមានដូចជា ការធ្វើជាអ្នកស្ម័គ្រចិត្ត
និងជាអ្នកជួយការងារសង្គមដ៏ល្អម្នាក់ផងដែរ។
ហើយបច្ចុប្បន្នគម្រោងរបស់នាងនៅតែបន្តធ្វើបែបនេះមិនផ្លាស់ប្តូរ។នាង Karen Ibasco និយាយថា៖ «គ្រប់គ្នាសុទ្ធតែអាចជួយគ្នាបានទៅវិញទៅមកយ៉ាងងាយ
និងអាចធ្វើវាបានជារៀងរាល់ថ្ងៃ។ មនុស្សអាចបង្កើតភាពខុសគ្នា
រីឯប្រព័ន្ធផ្សព្វផ្សាយរបស់សង្គម
គឺមានសារៈសំខាន់ណាស់ដើម្បីចែករំលែកអំពើល្អ។ ខ្ញុំចង់ប្រើបណ្តាញសង្គម
ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីបរិស្ថាន
និងអ្វីៗដែលកើតមានឡើងសព្វថ្ងៃនៅក្នុងពិភពលោកយើងនេះ
ខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលខ្ញុំមានឱ្យមនុស្សទូទៅបានទទួលដឹង»។
នាង Karen Ibasco យល់ដឹងច្រើនពីរឿងសង្គមអនឡាញ
នាង Karen Ibasco ក្លាយជាម្ចាស់គ្រងមកុដ Miss Earth ឆ្នាំ ២០១៧
នាង Karen Ibasco ក្លាយជាម្ចាស់គ្រងមកុដ Miss Earth ឆ្នាំ ២០១៧
នាង Karen Ibasco ក្លាយជាម្ចាស់គ្រងមកុដ Miss Earth ឆ្នាំ ២០១៧
Miss Earth 2017 បានធ្លាក់ទៅលើបវរកញ្ញានាង Karen Ibasco
ប៉ុន្តែក្រោយពេលទទួលបានគ្រងជាម្ចាស់ជ័យលាភីក្នុងចំណោមបវរកញ្ញាមកពីប្រទេសទាំង ៨៤ ផ្សេងទៀតមកពីជុំវិញពិភពលោក នាង Karen Ibasco ក៏បានរងនូវការរិះគន់យ៉ាងចាស់ដៃពីមហាជន ជាពិសេសគឺអ្នកលេងបណ្តាញសង្គមជាច្រើននាក់ថាសម្រស់នាងមិនស្រស់ស្អាតសមជាម្ចាស់ពានរង្វាន់នេះនោះទេ។











Post a Comment