Header Ads

test

​ថ្ងៃ​ប្រឡង​បាក់ឌុប និង​ឌីប្លូម ឆ្នាំ​សិក្សារ​ ២០១៧-​​២០១៨ បានប្រកាសហើយ

ក្រសួង​អប់រំ យុវជន ​និងកីឡា បាន​ឲ្យដឹង​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ នឹង​ធ្វើឡើង​នៅថ្ងៃទី​៦ សីហា ២០១៨ ប្រកាស​លទ្ធផល​ថ្ងៃទី​១៣សីហា​២០១៨ និងការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុទិយភូមិ ធ្វើឡើង​នៅថ្ងៃ​ទី២០​សីហា​២០១៨ ប្រកាស​លទ្ធផល​ថ្ងៃទី​១១​កញ្ញា​២០១៨។ នេះ​បើតាម​សេចក្តី​ណែនាំ​ ស្តីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តទៅ​នៃការ​ប្រឡង​នៅតាម​គ្រឹះស្ថាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ​សម្រាប់​ឆ្នាំ ២០១៧-២០១៨ ចុះ​ហត្ថលេខា​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន កាលពី​ថ្ងៃទី១៧​កញ្ញា។

 បេក្ខជនចូលប្រឡងបាក់ឌុប ឆ្នាំ២០១៧
បេក្ខជនបាក់ឌុបឆ្នាំ២០១៧ នៅថ្ងៃប្រកាសលទ្ធផល

ក្នុង​សេចក្តីណែនាំ​នេះ ក៏បាន​បង្ហាញ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រឡង​នានា​រួមមាន៖
​ឆមាស​លើកទី១ សម្រាប់​ថ្នាក់
  • ថ្នាក់ទី៧ ៨ ១០ និងទី១១ ពីថ្ងៃទី​១២ ដល់១៧មីនា ២០១៨
  • ថ្នាក់ទី៩ ថ្ងៃទី១៩ ដល់ ២៤មីនា ២០១៨
  • ថ្នាក់ទី១២ ថ្ងៃទី២៦ ដល់ ៣១មីនា ២០១៨
ឆមាស​លើកទី២ សម្រាប់ថ្នាក់
  • ថ្នាក់ទី៩ ពី​ថ្ងៃទី៩ដល់១៤កក្កដា ២០១៨
  • ថ្នាក់ទី១២ ពីថ្ងៃទី១៦ ដល់ ២១កក្កដា ២០១៨
  • ថ្នាក់ទី៧ ៨ ១០ និងទី១១ ពីថ្ងៃទី២៣ ដល់​២៨កក្កដា ២០១៨។
ចំណែក​ការ​ប្រឡង​សិស្ស​ពូកែ​ទូទាំង​ប្រទេស​ផ្នែក​អក្សរ​សិល្បិ៍​ខ្មែរ គណិត​វិទ្យា និង​រូប​វិទ្យា សម្រាប់​ថ្នាក់​ទី៩ និង​ថ្នាក់ទី​១២ ធ្វើឡើង​នៅថ្ងៃទី​២៣​មេសា ២០១៨ នៅ​មណ្ឌល​វិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម។ កាលបរិច្ឆេទ​ប្រារព្ធ​ពិធី​បិទ​ការប្រឡង និង​ចែក​រង្វាន់​ដល់​ជ័យ​លាភី ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៨៕
ចំពោះ​ថ្ងៃ​វិស្សមកាល​តូច គឺ​ធ្វើឡើង​ពីថ្ងៃ​ទី៦ ដល់ ១៩ខែ​មេសា ឆ្នាំ​២០១៨ និង​វិស្សមកាល​ធំ ពីថ្ងៃ​ទី១​កញ្ញា ដល់ ៣១​តុលា ឆ្នាំ​២០១៨៕
អត្ថបទ៖ សំភី 

No comments