Header Ads

test

វិធីធ្វើហ្វូមលាងសម្អាតផ្ទៃមុខឱ្យស ស្អាតបំបាត់បញ្ហាមុនផ្សេងៗ ដោយវិធីងាយៗហើយធម្មជាតិទៀត!

ដើម្បីចង់បានផ្ទៃមុខស្រស់ស្អាត មានសំណើម បំបាត់បញ្ហាមុខមុនផ្សេងៗដែលជាក្តីកង្វល់របស់អ្នកដែលចង់ស្អាតគ្រប់ៗរូបនោះ ម្នាក់ៗតែងតែរិះរកផលិតផលនានា និងការអនុវត្តវិធីសាស្រ្តបែបធម្មជាតិជាច្រើនផងដែរដើម្បីថែរក្សា និងព្យាបាលផ្ទៃមុខ។ កន្លងមកខ្មែរឡូតធ្លាប់បានជម្រាបពីវិធីសាស្រ្តធ្វើម៉ាស់បែបធម្មជាតិជាច្រើនមុខបង្ហាញមិត្តអ្នកឱ្យបានជ្រាបច្បាស់ និងអនុវត្តដើម្បីទទួលបានភាពស្រស់ស្អាតដូចៗគ្នារួចមកហើយ។ ដោយសារតែមានមនុស្សមួយចំនួនមានការរវល់ ឬមិនសូវមានពេលវេលាគ្រប់គ្រាន់អនុវត្តមិនថាតែការផ្សំគ្រឿង ឬការរង់ចាំឱ្យម៉ាស់ថែរក្សាផ្ទៃមុខបញ្ជ្រាបលើស្បែកមុខនោះទេ។ ប្រសិនជាអ្នកមានពេលវេលាគ្រប់គ្រាន់ក៏ជាការល្អក្នុងការអនុវត្ត ប៉ុន្តែប្រសិនជាគ្មានពេលវេលាគួរធ្វើយ៉ាងណា?
កុំបារម្ភថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តធ្វើទឹកលាងសម្អាតផ្ទៃមុខងាយៗដោយគ្រាន់តែប្រើផ្សំគ្រឿងប៉ុន្មានមុខជាមួយនឹងសាប៊ូលាងមុខដែលអ្នកប្រើប្រាស់ជាប្រចាំតែប៉ុណ្ណោះ ហើយថែមទាំងអាចបង្កើនប្រសិទ្ធភាពហ្វូមលាងមុខរបស់អ្នកទៀតផង។
តោះ! មកតាមដានវិធីធ្វើទាំងអស់គ្នា៖  

ថ្ងៃនេះយើងនឹងលើកយកវិធីសាស្រ្តធ្វើទឹកលាងសម្អាតផ្ទៃមុខងាយៗដោយគ្រាន់តែផ្សំគ្រឿងប៉ុន្មានមុខជាមួយនឹងសាប៊ូលាងមុខដែលអ្នកប្រើប្រាស់ជាប្រចាំតែប៉ុណ្ណោះ ហើយថែនទាំងអាចបង្កើនប្រសិទ្ធភាពហ្វូមលាងមុខរបស់អ្នកទៀត

# គ្រឿងផ្សំ

- សាប៊ូទឹកលាងសម្អាតមុខដែលអ្នកប្រើប្រាស់ជាប្រចាំថ្ងៃ ២ស្លាបព្រា
- ទឹកឃ្មុំ ១ស្លាបព្រា
- ជែលប្រទាលកន្ទុយក្រពើ ២ស្លាបព្រា  (យកប្រទាលកន្ទុយក្រពើចិតសម្បកចេញឱ្យស្អាតរួចលាងទឹកឱ្យអស់កម្អែលលឿង សឹមយកកិន ឬក្រឡុកឱ្យហ្មត់)
- ទឹកក្តៅ កន្លះពែង
- ម្សៅសូដា ១ស្លាបព្រា (Baking Soda រកបាននៅផ្សារទំនើប)
គ្រឿងផ្សំធ្វើទឹកលាងសម្អាតផ្ទៃមុខងាយៗដោយគ្រាន់តែផ្សំគ្រឿងប៉ុន្មានមុខជាមួយនឹងសាប៊ូលាងមុខ

 ការអនុវត្ត

- យកម្សៅសូដា លាយជាមួយទឹកធម្មតា១ស្លាបព្រា រួចកូរឱ្យសព្វ បន្ទាប់មកដាក់សាប៊ូលាងមុខ ទឹកក្តៅ ទឹកឃ្មុំ ជែលប្រទាលកន្ទុយក្រពើ កូរបញ្ចូលគ្នាឱ្យហ្មត់ស្មើសាច់ល្អ
- បន្ទាប់មកអ្នកអាចយកទឹកនេះមកលាងសម្អាតមុខជារៀងរាល់ព្រឹកបានហើយ
យកម្សៅសូដា លាយជាមួយទឹកធម្មតា១ស្លាបព្រា រួចកូរឱ្យសព្វ បន្ទាប់មកដាក់សាប៊ូលាងមុខ ទឹកក្តៅ ទឹកឃ្មុំ ជែលប្រទាលកន្ទុយក្រពើ កូរបញ្ចូលគ្នាឱ្យហ្មត់ស្មើសាច់ល្អ
- ការអនុវត្តត្រឹមតែ១ អាទិត្យ ទៅ ១ខែអ្នកនឹងឃើញពីភាពខុសប្លែកស្ទើរតែនឹកស្មានមិនដល់ ដោយផ្ទៃមុខរបស់អ្នកប្រែជា ស ស្រស់ស្អាត មានសំណើម ទន់រលាងហ្មត់ខៃដូចស្បែកកូនក្មេង។ ជាពិសេសនោះថែមទាំងបាត់បញ្ហាមុខមុនយ៉ាងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕
ចង់ស្អាត និងចង់ដឹងពីប្រសិទ្ធភាពត្រូវតែសាកល្បងទាំងអស់គ្នាណា!
ការអនុវត្តត្រឹមតែ១ អាទិត្យ ទៅ ១ខែអ្នកនឹងឃើញពីភាពខុសប្លែកស្ទើរតែនឹកស្មានមិនដល់ ដោយផ្ទៃមុខរបស់អ្នកប្រែជា ស ស្រស់ស្អាត មានសំណើម ទន់រលាងហ្មត់ខៃដូចស្បែកកូនក្មេង



No comments