ក្រុមហ៊ុនយក្ស Google ក៏ចូលរួមប្រារព្ធខួប ៦៤ឆ្នាំរម្លឹកឯករាជ្យជាតិជាមួយកម្ពុជាដែរ
ថ្ងៃទី៩ វិច្ឆិកា១៩៥៣-៩ វិច្ឆិកា២០១៧នេះ គឺជាខួបគម្រប់ ៦៤ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា។ ទិវាបុណ្យឯករាជ្យជាតិ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ និងពិភពលោកទាំងមូល បាននឹកឃើញដល់ស្នាព្រះហត្ថ របស់អតីតព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានខិតខំប្រឹងប្រែង ទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង ហើយនាំឯករាជ្យភាព សន្តិភាព សម្រាប់ប្រទេសកម្ពុជា។
ថ្ងៃនេះ កាលពី ៦៤ឆ្នាំមុន ព្រះមហាវីរក្សត្រ បានសរសេរលិខិតផ្លូវការទៅរដ្ឋបារាំង ដោយអះអាងថា ចាប់ពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ១៩៥៣តទៅ គឺកម្ពុជា ជាប្រទេសឯករាជ្យមួយ មិនស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសណាមួយនោះឡើយ ហើយកម្ពុជា នឹងស្រលាញ់រាប់អានបារាំង ក្នុងឋានៈជាប្រទេសឯករាជ្យដូចគ្នា។
ក្រឡេក មកទិវាបុណ្យឯករាជ្យជាតិនាឆ្នាំ ២០១៧នេះវិញ គឺដូចរាល់ឆ្នាំដែរ ទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះអង្គ បានយាងប្រទានភ្លើងជ័យ ព្រមទាំងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំសំខាន់របស់កម្ពុជា ដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងមន្រ្តីរាជការ សមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋរាប់ពាន់នាក់។
មិនខុសពីរាល់លើកនោះទេ ពិធីបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធដោយមានពិធីប្រទានភ្លើងជ័យ ពិធីដាក់កម្រផ្កា និងការបង្ហោះសត្វព្រាបពណ៌ស រួមទាំងប៉េងប៉ោងព្រោងព្រាតយ៉ាងស្រស់ស្អាតពេញអាកាសវេហា។ ហើយនៅពេលយប់ ក៏នឹងមានការបាញ់កាំជ្រួចអបអរសាទរផងដែរ។ ជាទូទៅ នៅថ្ងៃទី ៩វិច្ឆិកានេះ ប្រជាពលរដ្ឋ សិស្សនិស្សិត និងមន្រ្តីរាជការទាំងអស់ ត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ ដើម្បីចូលរួមប្រារព្ធទិវានេះនៅទូទាំងប្រទេស៕
ជាមួយគ្នានេះដែរក្រុមហ៊ុនយក្ស Google ក៏ចូលរួមប្រារព្ធខួប ៦៤ឆ្នាំរម្លឹកឯករាជ្យជាតិជាមួយកម្ពុជាដែរ នៅថ្ងៃនេះ៩ វិច្ឆិកា២០១៧ ដោយគ្រាន់តែអ្នកទាំងអស់គ្នាវាយពាក្យ google.com.kh អ្នកនឹងឃើញទង់ជាតិខ្មែរយើងយ់ាងស្រស់ស្អាតមុនគេនឹងអមដោយពាក្យថា អបអរពិធីបុណ្យឯករាជ្យជាតិ២០១៧។

Post a Comment